ឥឡូវនេះអ្នកបានទទួលព្រះយេស៊ូវគ្រីស្ទ ព្រះអង្គបានប្រទានបេសកកម្មមួយដល់អ្នក

 

“ដូច្នេះ ចូរ​ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ ដោយ​នូវ​ព្រះ​នាម​ព្រះ​វរ​បិតា ព្រះ​រាជ​បុត្រា នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ចុះ ហើយ​បង្រៀន ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្ដី ដែល​ខ្ញុំ​បាន​បង្គាប់​មក​អ្នក​រាល់​គ្នា​ផង” (ម៉ាថាយ ២៨៖១៩-២០)

 

មានខិត្តប័ណ្ណឥតគិតថ្លៃ

 

អ្នកប្រហែលជាបានចូលមើលក្នុងគេហទំព័រនេះ ដោយសារមានគេបានចែកខិត្ដប័ណ្ណដំណឹងល្អរបស់យើង (រូបភាពខាងលើ)ដល់អ្នក ។ ព្រះជាម្ចាស់បានទាញមករកទ្រង់ផ្ទាល់តាមរយៈខិត្ដប័ណ្ណដ៏សាមញ្ញនោះ! តើមនុស្សប៉ុន្មាននាក់ផ្សេងទៀតនៅក្នុងទីក្រុងរបស់អ្នកអាចនឹងមករកព្រះយេស៊ូវ ប្រសិនបើអ្នកបានចែកខិត្ដប័ណ្ណនេះដល់ពួកគេ? សូមយកខិត្ដប័ណ្ណទៅជាមួយអ្នក និងចែកខិត្តប័ណ្ណដល់អ្នកដទៃសម្រាប់រយៈពេលពេញមួយថ្ងៃ។

 
យើងផ្តល់ជូនខ័ត្តប័ណ្ណដំណឹងល្អរបស់យើងដោយឥតគិតថ្លៃក្នុងទម្រង់.PDF នៅទីនេះ 
 
 

សូមប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម

 

អ្នកប្រហែលជាបានលឺអំពីគេហទំព័រនេះតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម។ តើអ្នកធ្លាប់គិតថា ការបង្ហោះក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមអាចធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងជីវិតរបស់អ្នកទេ? តើមិត្តភក្តិនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នកចំនួនប៉ុន្មាននាក់ដែលនឹងអាចចូលមើលក្នុងគេហទំព័រនេះ ប្រសិនបើអ្នកបានបង្ហោះគេហទំព័រនេះ ហើយបានសរសេរអំពីរបៀបដែលគេហទំព័រនេះបានផ្លាស់ប្តូរជីវិតរបស់អ្នក?  

ហេតុអ្វីបានជាអ្នកមិនចែកចាយគេហទំព័រនេះនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម និងប្រាប់អ្នកឯទៀតៗអំពីរបៀបដែលព្រះយេស៊ូវបានប៉ះពាល់ជីវិតរបស់អ្នក?

 

សូមចែកចាយគេហទំព័រនេះ៖

www.hope-cambodia.com

គ្រប់គ្រង​សារព្រះបន្ទូល

 

វីដេអូ និងខិត្តប័ណ្ណដំណឹងល្អ “តើមានអ្វីកើតឡើងបន្ទាប់ពីការស្លាប់?” មានការបង្ហាញអំពីដំណឹងល្អបួនជំហាន ដែលអ្នកអាចចែកចាយជាមួយអ្នកដទៃ។ សូមប្រញ៉ាប់រកមើលវីដេអូវគ្គបណ្តុះបណ្តាលការផ្សាយដំណឹងល្អ។